WHERE YOUR MONEY GOES-KHMER

ADVENTURE TOURS PROTECTING

KOH KONG'S NATURE

 

 

Where your money goes?

 

WildKK Project គឺសហគ្រាសជួយសង្គមដែលមិនមែនដើម្បីរកប្រាក់ចំណេញ ហើយភាគច្រើននៃចំណូលដែលទទួលបានពីដំណើរកម្សាន្ត គឺយើងប្រើប្រាស់វាសម្រាប់ការការពារធនធានធម្មជាតិនៅក្នុងខេត្តកោះកុង និងចំណាយទៅលើការពង្រីកគម្រោងទេសចរណ៍របស់យើងទៅកាន់តំបន់ធនធានធម្មជាតិដែលកំពុងតែទទួលរងនូវការគម្រាមកំហែងផងដែរ។

ខាងក្រោមនេះជាការពីចរន្តទឹកប្រាក់របស់លោកអ្នក៖

•យើងចំណាយដោយផ្ទាល់ទៅកាន់សមាជិកសហគមន៍ដែលបានចូលរួមបម្រើសេវាកម្មនានានៅក្នុងដំណើរកម្សាន្តទាំងមូលដែលមានដូចជា មគ្គុទេស អ្នកដឹកជញ្ជូនរបស់របរប្រើប្រាស់ ម៉ូតូឌុប ឬឡានឈ្នួល និងស្រ្តីៗដែលចំអិនអាហារដ៏ឆ្ងាញ់សម្រាប់ដំណើរកម្សាន្តទាំងមូល។

•ការថែទាំ និងជួលជុលសម្ភារៈប្រើប្រាស់ ប្រេងឥន្ទនៈ ឧបករណ៍ជួសជុលកង់ ទូក និងសម្ភារៈសម្រាប់ស្នាក់នៅផ្សេងៗទៀតដូចជា ក្នើយ ភួយ មុង អង្រឹង តង់ កម្រាល ។ល។

•រ៉ាប់រងការចំណាយល់ ការប្រើប្រាស់អ៊ីនធឺណេត ទូរស័ព្ទ ការធ្វើដំណើរ និងប្រាក់ឧបត្ថម្ភដល់សមាជិកស្មគ្រ័ចិត្តនិងអ្នកគ្រប់គ្រងគម្រោងដែលធ្វើអោយគម្រោងនេះដំណើរការបាន។ល។

•អាចអោយពួកយើងពង្រីកវិសាលភាពរបស់ពួកយើងទៅកាន់តំបន់ផ្សេងៗទៀតដែលកំពុងទទួលរងនូវការគម្រាមកំហែងដល់ធនធានធម្មជាតិដូចគ្នា ដូចជា តំបន់វាលវែងនៅក្នុងខេត្តពោធិ៍សាត់ តំបន់កោះកុងក្រៅ និងកោះដ៏ស្រស់ស្អាតមួយចំនួនដែលនៅក្នុងតំបន់ឧទ្យានជាតិបុទុមសាគរ នៅក្នុងខេត្តកោះកុង។