OUR TOURS-KHMER

ADVENTURE TOURS PROTECTING

KOH KONG'S NATURE

OUR TOURS

 

ដំណើរកម្សាន្តរបស់ពួកយើងអាចផ្តល់ឪកាសអោយភ្ញៀវទេសចរណ៏ទាំងអស់ក្នុងការចូលរូមទៅទស្សនានូវកន្លែងដ៏ស្រស់ស្អាត២កន្លែងរបស់ប្រទេសកម្ពុជាយើង គឺជ្រលងភ្នំអារ៉ែងដែលស្ថិតនៅក្នុងកណ្តាលព្រៃបៃតងដ៏សែនក្រាស់នៃតំបន់អភិរក្សជួរភ្នំក្រវ៉ាញភាគកណ្តាល និងមួយទៀតនោះគឺ ដងព្រែក និងព្រៃកោងកាងនៃខេត្តកោះកុង។ ជ្រលងអារ៉ែង មិនគ្រាន់តែជាកន្លែងដ៏សំខាន់ដែលពោរពេញទៅដោយប្រព័ន្ធជីវៈចម្រុះដែលមានទាំងប្រភេទសត្វកម្ររ និងប្រភេទសត្វដែលជិតផុតពូជនោះទេ តែវាក៏ជាកន្លែងកំណើតរបស់ចលនាអ្នកស្រលាញ់ធនជាតិធម្មជាតិនៅក្នុងប្រទេសកម្ពុជាផងដែរ។ ផ្ទៃដីប្រហែលជា ២០០០០ហិចតានៅក្នុងតំបន់នោះ គ្រោងនឹងត្រូវបានពន្លិចដោយសារតែគម្រោងសាងសង់ទំនប់វារីអគ្គីសនី ប៉ុន្តែវាក៏ត្រូវបានបញ្ឈប់វិញដោយសារតែការខិតខំប្រឹងប្រែងតវ៉ារបស់ប្រជាជនក្នុងតំបន់និងសកម្មជនបរិស្ថានផងដែរ។ ពាម និងព្រៃកោងកាង នៅក្នុងខេត្តកោះកុងគឺជាព្រៃកោងកាងដ៏ធំជាគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក ក្នុងនោះតំបន់ជម្រកសត្វព្រៃពាមក្រសោប បានចូលនៅក្នុងបញ្ជីរ៉ាមសា ដ៏ល្បីល្បាញ់មួយនៃតំបន់ដីសើមរបស់អន្តរជាតិ។ នៅក្នុងភូមិសាស្ត្រដ៏អស្ចារ្យនោះ វាអាចជួយទប់ស្កាត់ការហូរច្រុះដី ហើយវាក៏ជាជម្រកសម្រាប់ការបង្ករកំណើតរបស់ពពួកត្រី ក្តាម ខ្យង និងបង្គារ ដែលពីមុនត្រូវបានគម្រាមកំហែងពីសំណាក់ការធ្វើអាជីវកម្មបូមខ្សាច់។

លោកអ្នកអាចស្វែងរកពត៌មានសង្ខេបនូវអ្វីដែលយើងផ្តល់ជូននៅខាងក្រោមបាន៖

______________________________________________________________________________

តើលោកអ្នកត្រូវការកន្លែងដែលមានសុវត្ថិភាពសម្រាប់ទុកដាក់កាបូបស្ពាយដ៏ធ្ងន់របស់លោកអ្នកមែនដែលរឺទេ? មិនបាច់បារម្ភនោះទេ លោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនង់មកកាន់ពួកយើងដើម្បីធ្វើការកក់ បន្ទាប់មកយើងនឹងរៀបចំគ្រប់យ៉ាងអោយលោកអ្នក។

___________________________________________________________________________

១.ដំណើរកម្សាន្តផ្សងព្រេងនៅក្នុងជ្រលងអារ៉ែង (២យប់ ៣ថ្ងៃ)៖ ជិះទូកកាយ៉ាក ដើរព្រៃ និងជិះម៉ូតូឌុបរបស់សហគមន៏ និងការស្វែងយល់ពីវប្បធម៌របស់តំបន់។ ដំណើរកម្សាន្តមួយនេះនឹងនាំលោកអ្នកទៅកាន់កន្លែងដ៏ស្រស់ស្អាតនៅក្នុងតំបន់អារ៉ែង ដែលមានដូចជាស្ទឹងអារ៉ែង ដែលជាជម្រករបស់សត្វក្រពើភ្នំ និងហ៊ុំព័ទ្ធទៅព្រៃឈើដ៏ក្រាស់នូវតំបន់អភិរក្សជួរភ្នំក្រវ៉ាញ់ភាគកណ្តាល។ ដំណើរកម្សាន្តនេះតម្រូវអោយអ្នកចូលរួមមានកាយសប្បទារមធ្យម។ តម្លៃគឺ ១៤៥ដុល្លាក្នុងម្នាក់

ចុចត្រង់ នេះ ដើម្បីទទួលបាននូវពត៌មានលម្អិតទាក់ទង់ទៅនឹងសកម្មភាពដែលត្រូវធ្វើ។

២.ដំណើរកម្សាន្តទៅកាន់តំបន់ពាមកោះប៉ោរ (១យប់ ២ថ្ងៃ)៖ ចូលរួមជាមួយនឹងពួកយើងក្នុងការស្នាក់នៅលើកោះមួយក្នុងតំបន់កោះប៉ោរដែលស្ថិតនៅជិតព្រំប្រទល់ប្រទេសថៃ ហើយនឹងជាកន្លែងដែលអាចអោយលោកអ្នកអាចជិះទូកកាយ៉ាកលេងកម្សាន្តជាមួយនឹងផ្ទៃទឹកដ៏ស្ងាត់ជ្រងំ នឹងស្រស់ស្អាតនៃស្ទឹងតាមជ្រលងជើងភ្នំ។ ហើយលោកអ្នកក៏អាចដើរទៅកាន់ទឹកជ្រោះនៅក្បែរនោះផងដែរ ដែលហ៊ុំព័ទ្ធទៅដោយជួរភ្នំតូចៗជាច្រើនដោយពុំសូវមានអ្នកណាទៅដល់។ ដំណើរកម្សាន្តនេះជាជម្រើសដ៏ប្រសើរបំផុតសម្រាប់លោកអ្នកដែលមានពេលវេលាមានកំណត់។ តម្លៃ ៧០ដុល្លាក្នុងម្នាក់។

ចុចត្រង់នេះ ដើម្បីទទួលបាននូវពត៌មានលម្អិតទាក់ទង់ទៅនឹងសកម្មភាពដែលត្រូវធ្វើ។

 

 

 

 

 

 

 

៣. ដំណើរកម្សាន្តនៅក្នុងជ្រលងអារ៉ែង (៣យប់ ៤ថ្ងៃ)៖ ដំណើរកម្សាន្តមួយនេះជាជម្រើសដ៏ល្អបំផុតសម្រាបលោកអ្នកដែលមានពេលវេលាគ្រប់គា្រន់ ព្រោះលោកអ្នកអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការជិះទូកកាយ៉ាក់លេងកម្សាន្តនៅតាមដងស្ទឹងដ៏ស្ងាត់ជ្រងំនៅក្នុងតំបន់អារ៉ែង ធ្វើដំណើរថ្មើរជើងចូលព្រៃក្នុងតំបន់ជួរភ្នំក្រវ៉ាញ លោកអ្នកអាចបង្កើតទំនាក់ទំនង និងភាពសិ្នទស្នាលជាមួយនឹងប្រជាជនក្នុងតំបន់។ ដំណើរកម្សាន្តតម្រូវអោយអ្នកចូលរួមមានកាយសប្បទារមធ្យម។តម្លៃ ១៨០ដុល្លាក្នុងម្នាក់

ចុចត្រង់នេះ ដើម្បីទទួលបាននូវពត៌មានលម្អិតទាក់ទង់ទៅនឹងសកម្មភាពដែលត្រូវធ្វើ

 

សារអេឡិចត្រូនិចៈ wildkkproject.com/ whatapp: +85589722339

 

(ក្នុងករណីដែលលោកអ្នកពុំទទួលបានការឆ្លើយតប បន្ទាប់ពីលោកអ្នកបានធ្វើការទាក់ទង់មកកាន់ពួកយើង នោះមានន័យថាអ្នកសម្រប់សម្រួលរបស់ពួកយើងកំពុងតែនៅក្នុងតំបន់ដែលគ្មានសេវា។ ក្នុងករណីនេះ ពួកយើងនឹងព្យាយាមទាក់ទង់ទៅកាន់លោកអ្នកវិញអោយលឿនបំផុតបន្ទាប់ពីពួកយើងត្រឡប់ចេញមកវិញ)។

 

+++++

Email: wildkkproject@gmail.com / Whatsapp: +85589722339*

(if you fail to get an answer after a few hours, chances are that our main coordinators are in the jungles, out of signal. If that is the case, we will get back to you in once we are back to civilization ;).

Fancy your own tailor-made trip, combining some of the activities you see here in a way that suits your availablity, interests, and level of fitness? Send us an email and let's get the conversation started.