KOH PAO ESTUARY-KHMER

ADVENTURE TOURS PROTECTING

KOH KONG'S NATURE

ដំណើរកម្សាន្តទៅកាន់កោះប៉ោរ

 

មនុស្សមិនច្រើនទេដែលស្គាល់ពាមកោះប៉ោរ ជាកន្លែងមួយដែលមានទីតាំងភូមិសាស្រ្ដអំណោយផលពីធម្មជាតិ រួមផ្សំទេសភាពស្អាតនិងភាពស្ងបើស្ងាត់ដែលមិនទាន់មានមនុស្សរស់នៅលើកោះច្រើនកុះករនៅឡើយ។ វាមានជ្រលងផ្លូវទឹកហូរកាត់ដែលស្ថិតនៅតំបន់ជួរភ្នំក្រវ៉ាញភាគកណ្ដាលជាមួយព្រៃឈើដ៍ធំក្រាស់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយព្រៃទាំងនោះជាប្រភេទឈើប្រណិតៗផងដែរ។ ប្រសិនបើយើងធ្វើដំណើរតាមបណ្ដោយដងព្រែករហូតទៅ យើងនឹងទៅដល់ព្រំប្រទល់វាងកម្ពុជា - ថៃ ដែលតំបន់នេះសម្បូរទៅដោយសត្វព្រៃជាច្រើនប្រភេទផងដែរ ដូចជា សត្វភេរ ត្រីផ្សោត ជាដើម ហើយម្យ៉ាងវិញទៀត ទេសភាពនៅជុំវិញគឺមានភាពស្រស់ស្អាតខ្លាំង។

ចាប់តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០១៦ មានការធ្វើអជីវកម្មបូបយកខ្សាច់ពីបាតសមុទ្រដឹកជញ្ជូនទៅប្រទេសសិង្ហបុរីដើម្បីពង្រីកផ្ទៃដី ដែលជាហេតុធ្វើអោយមានផលប៉ះពាល់យ៉ាងខ្លាំងដល់ធនធានធម្មជាតិ ទាំងលើគោកនិងក្នុងទឹក ព្រមទាំងប៉ះពាល់ដល់ប្រជាជននៅក្នុងតំបន់ផងដែរ។ បន្ទាប់ពីនោះមក សហគមន៍នៅក្នុងតំបន់និងអ្នកស្រលាញ់ធម្មជាតិបានចូលរួមសហការជាមួយគ្នា ក្នុងការទប់ស្កាត់ ជាលទ្ធផលចុងក្រោយរាជរដ្ឋាភិបាលបានសម្រេចបញ្ឈប់មិនអោយមានអជីវកម្មបូបខ្សាច់នាំចេញទៅក្រៅប្រទេសបន្ដទៅទៀត។

ប្រជានេសាទនៅក្នុងតំបន់ សូមស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្ដរជាតិ អញ្ជើញមកទស្សនានៅសម្រស់ដ៍ស្រស់ត្រកាលនៃធម្មជាតិដែលបង្កប់ខ្លួននៅតំបន់ដាច់ស្រយ៉ាល់នៃប្រទេសកម្ពុជា ក៍ដូចជាការចូលរូមចំនែកអភិរក្សធនធានធម្មជាតិដែលនៅសេសសល់ និងជាពិសេសបង្ហាញដល់រាជរដ្ឋាភិបាលអោយពិចារណា បញ្ឈប់រាល់គម្រោងអភិវឌ្ឍណាដែលប៉ះពាល់ដល់ធនធានធម្មជាតិធ្ងន់ធ្ងរ។

យើងអាចរៀបចំដំណើរកម្សាន្ដទៅកាន់តំបន់ព្រៃធម្មជាតិដ៍ស្រស់ស្អាតនេះបានជារៀងរាល់ថ្ងៃ។

 

កម្មវិធីដំណើរកម្សាន្ដ៖

ថ្ងៃទី១៖ ភ្ញៀវទាំងអស់នឹងជួបជាមួយអ្នកសម្រប់សម្រួលដំណើរកម្សាន្តនេះនៅទីរួមខេត្តកោះកុង(ក្រុងខេមរភូមិន្ទ) នៅវេលាម៉ោងប្រហែលជា ២រសៀល ដូចនេះហើយភ្ញៀវទាំងអស់អាចមានពេលគ្រប់គ្រាន់ក្នុងការធ្វើដំណើរពីខេត្តព្រះសីហនុ ក្រុងភ្នំពេញ ឬក៏ខេត្តត្រាតប្រទេសថៃនៅក្នុងថ្ងៃជាមួយគ្នានោះក៏បាន។ បន្ទាប់ពីបានជួបជុំគ្នា អ្នកសម្របសម្រួលនឹងបង្ហាញ់អំពីគម្រោងកាលវិភាគរបស់យើងដូចខាងក្រោម៖

 

•ម៉ោង៣រសៀលៈ ចាប់ផ្តើមចេញដំណើរពីទីរួមខេត្តកោះកុងយើងត្រូវជិះទូកប្រហែលជា ៤៥នាទី កាត់តាមដង់ព្រៃដ៏ស្រស់ស្អាត ដែលហ៊ុំព័ទ្ធទៅដោយជួរភ្នំព៌ណខៀវខ្ចី ដែលជាផ្នែកមួយនៃជួរភ្នំក្រវ៉ាញ។ បន្ទាប់មក យើងនឹងទៅដល់ កោះលយ ដែលជាកន្លែងមួយដែលស្រស់ស្អាត និងពុំសូវមានអ្នកទៅដល់ទេ។ បន្ទាប់មកដល់ ជាពេលវេលាដែលយើងអាចកម្សាន្តជាមួយនឹងការជិះទូកកាយ៉ាក់លេងកម្សាន្តជាមួយនឹងទឹកព្រែកដ៏ស្ថាត់ជ្រងំ។ ម្យ៉ាងទៀត យើងក៏នឹងអាចដើរថ្មើរជើងមួយភ្លែតទៅកាន់ចំណុចទឹកធ្លាក់ឈ្មោះថា ទឹកធ្លាក់ស្មាច់អង្កាំ ដែលជាកន្លែងដែលអាចងូតទឹកធ្លាក់ដ៏ត្រជាក់យ៉ាងរីករាយ។

•ម៉ោង ៥ រសៀល ឡើងទូកត្រលប់មកវិញដើម្បីទស្សនាទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាតនៅក្នុងតំបន់នោះផងដែរ។

•ម៉ោង ៧ ល្ងាចៈ ត្រលប់មកបរិភោគអាហារពេលល្ងាចដែលរៀបចំរួចជាស្រេចនៅលើកោះ។ នៅពេលយប់ មុនពេលសម្រាក គឺយើងមានសកម្មភាពពិសេសមួយដែលជឿជាក់ថាវានឹងជាបទពិសោធន៍ថ្មីសម្រាប់លោកអ្នក នោះគឺការជិះទូកទៅមើលដើមសត្វអំពិលអំពែកដ៏ច្រើននៅជិតកន្លែងដែលយើងសម្រាក។

ថ្ងៃទី២៖ បន្ទាប់ភ្ញាក់ពីព្រលឹមជាមួយនឹងទិដ្ឋភាពថ្ងៃរះដ៏ស្រស់ស្អាត នៅលើជួរភ្នំដែលគ្រប់ដណ្តប់ដោយពពកព៌ណសក្បុស យើងនឹងចាប់ផ្តើមស្រស់ស្រូបអាហារពេលព្រឹក។

•បន្ទាប់មកយើងនឹងចាប់ផ្តើមចេញដំណើរទៅកាន់ចំណុចទឹកធ្លាក់ផ្សេងទៀតដែលមានឈ្មោះថា ក្បាលក្បាលឆាយ ដែលជាកន្លែងដែលមានអាងហែលទឹកដ៏ស្រស់ស្អាត ស្ងាត់ជ្រងំ ហ៊ុំព័ទ្ធទៅដោយព្រៃឈើដ៏ក្រាស់ ជាមួយនឹងទឹកដែលថ្លាដូចជាកញ្ជក់។

•បន្ទាប់ពីហែលទឹកលេងកម្សាន្តរួច យើងនឹងចាប់ផ្តើមធ្វើដំណើរត្រលប់មកកាន់ទីរួមខេត្តកោះកុងវិញ ប៉ុន្តែនៅតាមផ្លូវត្រលប់មកវិញ យើងនឹងឈៀងចូលភូមិនេសាទមួយដែលមានឈ្មោះថា កោះប៉ោល ដែលជាកន្លែងមួយដែលមានប្រជានេសាទជាច្រើនកំពុងតែរស់នៅ និងកសាងកម្រិតជីវភាពរបស់ពួកគាត់អោយមានភាពប្រសើរឡើងវិញបន្ទាប់ពីតំបន់នេះធ្លាប់រងផលប៉ះពាល់ពីសំណាក់ការទាញយកខ្សាច់នាពេលប៉ុន្មានឆ្នាំមុននេះ។ ភ្ញៀវរំពឹងថានឹងត្រលប់មកដល់ទីរួមខេត្តកោះកុងវិញនៅថ្ងៃត្រង់ ដែលយើងអាចនឹងមានពេលវេលាសម្រាប់ស្រស់ស្រូបអាហារពេលថ្ងៃត្រង់ នឹងត្រលប់ទៅខេត្តព្រះសីហនុ ទីក្រុងភ្នំពេញ ឬក៏ទៅប្រទេសថៃវិញក៏បានដែល។

 

-------------------------------------------------

ដំណើរកម្សាន្ដ (១យប់២ថ្ងៃ)នេះតម្លៃតែ៧០ដុល្លាក្នុងម្នាក់ ដែលបូករួមបញ្ចូលទាំងអាហារ ការស្នាក់នៅ ការធ្វើដំណើរដោយទូក ទូកសម្រាប់ជិះលេងកម្សាន្តគយគន់ទេសភាពធម្មជាតិ និងមគ្គុទេសផងដែរ ។

-------------------------------------------------

+++++

Email: wildkkproject@gmail.com / Whatsapp: +85589722339*

(if you fail to get an answer after a few hours, chances are that our main coordinators are in the jungles, out of signal. If that is the case, we will get back to you in once we are back to civilization ;).