HOW TO GET TO US-KHMER

ADVENTURE TOURS PROTECTING

KOH KONG'S NATURE

How to get to us

 

វាជារឿងមួយដែលលោកអ្នកគួរតែដឹងថាWildKKProjectគឺត្រូវបានបង្កើតឡងដោយក្រុមអ្នកស្ម័គ្រចិត្តមួយក្រុមតូចតែប៉ុននោះដូច្នេះហើយយើងមិនមានលទ្ធភាពទទួលភ្ញៀវទាំងឡាយណាដែលមិនបានធ្វើការទំនាក់ទំនងឬជួនដំណឹងអោយយើងដឹងជាមុននោះទេ។

ខាងក្រោមនេះជាពត៌មានលម្អិតដែលងាយស្រួលដល់លោកអ្នកសម្រាប់មកដល់កន្លែងចាប់ផ្តើមដំណើរកម្សាន្តរបស់យើង៖

សម្រាប់អ្នកដែលនៅភ្នំពេញ៖ ជារៀងរាល់ព្រឹក វេលាម៉ោង ៧៖៤៥នាទីព្រឹក និងពេលថ្ងៃត្រង់ មានក្រុមហ៊ុនឡានពីរឬបីដែលដឹងអ្នកដំណើរពីភ្នំពញមកកាន់ខេត្តកោះកុង។ ការធ្វើដណើរនេះត្រួវចំណាយពេលប្រហែល ៦ ទៅ៧ម៉ោង ដែលត្រូវចំណាយប្រាក់ប្រហែលជាពី ៧ ទៅ៩ដុល្លា លោកអ្នកនឹងមកដល់ចំណុចវាលពីរ ឬអាចហៅថាផ្លូវបំបែកទៅកាន់ស្រុកថ្មបាំងនៅវេលាម៉ោង ១៖៣០នាទី ទៅ ២៖៣០នាទី (កន្លែងណាត់ជួប) និងទៅដល់ទីរួមខេត្តកោះកុងនៅម៉ោងប្រហែលជា ២ ទៅ ២៖៣០នាទីរសៀល ដូចនេះលោកអ្នកអាចមានពេលវេលាគ្រប់គ្រាន់សម្រាប់ចូលរួមជាមួយដំណើរកម្សាន្តរបស់យើង។ បញ្ជាក់៖ ពេលវេលាក្នុងការធ្វើដំណើរអាចនឹងត្រូវមានការប្រែប្រួលអាស្រ័យទៅតាមឡានក្រុងដែលលោកអ្នកកំពុងជិះ។សំបុត្រឡានគឺអាចនឹងទិញបានយ៉ាយងាយស្រួលនៅតាមកន្លែងដែលលោកអ្នកស្នាក់នៅ តាមរយះភ្នាក់ងារលក់សំបុត្រ ឬក៏លោកអ្នកអាចនឹងធ្វើការទាក់ទង់ផ្ទាល់ទៅក្រុមហ៊ុនតែម្តងក៏បាន។ ចំពោះលោកអ្នកដែលចូលរួមជាមួយដំណើរកម្សាន្តរបស់ពួកយើងនៅក្នុងតំបន់អារ៉ែង សូមមេត្តាបញ្ជាក់ប្រាប់ទៅក្រុមហ៊ុន ឬក៏អ្នកបើកឡានអោយគាត់ឈប់ដាក់អ្នកចុះនៅទីតាំងផ្លូវបំបែកដែរយើងរៀបរាប់ខាងលើ ដើម្បីចូលទៅក្នុងតំបន់អារ៉ែង។ ដូច្នេះលោកអ្នកមិនត្រូវធ្វើដំណើរទៅដល់ទីរួមខេត្តកោះកុងនោះទេ។ សម្រាប់លោកអ្នកដែលនឹងចូលរួមជាមួយដំណើរកម្សាន្តទៅកាន់តំបន់ព្រៃកោងកាង មិនចាំបាច់បារម្ភពីកន្លែងដែលត្រូវជួបគ្នានោះទេ ព្រោះពួកយើងនឹងទៅចាំទទួលលោកអ្នកនៅចំណតឡានក្រុងតែម្តង។ ក្នុងករណីដែលលោកអ្នកត្រូវការអោយពួកយើងជួយ សូមធ្វើការទំនាក់ទំនងមកកាន់ពួកយើងតាមរយះ Email ឬក៏ទូរស័ព្ទដៃក៏បាន។

បញ្ជាក់៖តាមពិតទៅលោកអ្នកក៏អាចប្រើប្រាស់ឡានឈ្នួលឯកជន ឬតាក់ស៊ីសម្រាប់ធ្វើដំណើរមកកាន់ខេត្តកោះកុងក៏បានដែល ប៉ុន្តែវាអាចនឹងមិនសូវមានសុវត្ថិភាព ហើយត្រូវចំណាយច្រើនជាងធម្មតា ដែលទូទៅលោកអ្នកត្រូវចំណាយប្រហែលពី ១២០ទៅ១៥០ដុល្លាក្នុងការជួលឡានមួយ។ ដូច្នេះហើយការប្រើប្រាស់ឡានក្រុងគឺជាជម្រើសដ៏ល្អមួយ។

សម្រាប់លោកអ្នកដែលចេញដំណើរមកពីខេត្តព្រះសីហនុ៖ មានតែក្រុមឡានមួយទេដែលអាចអោយលោកអ្នកធ្វើដំណើរមកកាន់ខេត្តកោះកុងបានគឺក្រុមហ៊ុនឡាន វីរៈប៊ុនថាំ ដែលជារៀងរាល់ថ្ងៃ ឡានចេញដំណើរនៅវេលាម៉ោង ៨៖១៥នាទីព្រឹក។ លោកអ្នកត្រូវចំណាយពេលប្រហែលជា ៤ទៅ៥ម៉ោងដើម្បីធ្វើដំណើរ និងដូចគ្នាដដែលនោះ គឺអ្នកត្រូវតែប្រាប់ក្រុមហ៊ុន ឬអ្នកបើកបរ ដើម្បីអោយគាត់ឈប់ដាក់អ្នកចុះនៅត្រង់ចំណុចផ្លូវបំបែកដូចរៀបរាប់ខាងលើ។ ដើម្បីធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុនឡាន វីរៈប៊ុនថាំ លោកអ្នកអាចធ្វើការទំនាក់ទំនងបានតាមរយះលេខទូរស័ព្ទ៖ ០១២៧៦៩៣៨២ ឬ០១៦៧៥៤៣៥៨។

សម្រាប់លោកអ្នកដែលនៅខេត្តកំពតឬកែប ៖ តាមពិតទៅមានឡានឈ្នួលដែលអាចអោយលោកអ្នកធ្វើដំណើរពីខេត្តកំពតមកកាន់ខេត្តកោះកុងបាន ប៉ុន្តែមិនមែនរាល់ថ្ងៃនោះទេ ដូចនេះហើយជាជម្រើស យើងសូមណែនាំលោកអ្នកអោយធ្វើដំណើរទៅសម្រាកលំហែលកាយនៅខេត្តព្រះសីហនុមួយយប់សិន ហើយទើបចេញដំណើរមកពីខេត្តព្រះសីហនុវិញទើជាការល្អ។

សម្រាប់លោកអ្នកដែលចេញពីទីគាត់កោះកុង ៖ សម្រាប់ភ្ញៀវដែលចង់ចូលរួមជាមួយដំណើរកម្សាន្តរបស់យើងនៅក្នុងតំបន់អារ៉ែង លោកអ្នកអាចធ្វើដំណើរចេញពីទីរួមខេត្តកោះកុង(ក្រុងខេមរៈភូមិន្ទ)តាមផ្លូវជាតិលេខ៤៨ ដែលត្រូវចំណាយពេលប្រហែល៣០នាទីតែប៉ុនណោះដើម្បីទៅដល់កន្លែងជួបគ្នា(ផ្លូវបំបែកចូលទៅថ្មបាំង)។ ចំពោះមធ្យោបាយធ្វើដំណើរ លោកអ្នកអាចនឹងធ្វើដំណើរបានតាមរយះ ឡានក្រុង ឡានឈ្នួល ឬក៏ម៉ូតូ ហើយបន្ទាប់ពីទៅដល់ ម៉ូតូឌុបរបស់សហគមន៍នឹងរងចាំលោកអ្នកនៅទីនោះ។

ចំពោះលោកអ្នកដែលចង់ចូលរួមជាមួយដំណើរកម្សាន្តរបស់ពួកយើងនៅក្នុងតំបន់ព្រៃកោងកាងវិញ គឺលោកអ្នកមិនបាច់បារម្ភនោះទេ ដោយសារតែដំណើរកម្សាន្តរបស់ពួកយើងនឹងត្រូវចាប់ផ្តើមចេញដំណើរនៅទីរួមខេត្តកោះកុងតែម្តង ដូច្នេះហើយវាពិតជាងាយស្រួលក្នុងការចូលរួម។

សម្រាប់លោកអ្នកដែលមកពីខេត្តត្រាតប្រទេសថៃ ៖ ក្នុងករណីនេះ លោកអ្នកគ្រាន់តែចេញដំណើរពីខេត្តត្រាត ប្រទេសថៃនៅពេលព្រឹកព្រលឹម ដែលត្រូវចំណាយពេលប្រហែលជា ១ម៉ោង និង៣០នាទី ដើម្បីមកដល់ច្រកព្រំដែនកម្ពុជាថៃ។ ហើយបន្ទាប់មកទៀត លោកអ្នកអាចជិះម៉ូតូឌុប ឬទតុកទតុកដើម្បីធ្វើដំណើរបន្តរមកកាន់ទីរួមខេត្តកោះកុង។ ជាចុងក្រោយ បន្ទាប់ពីបានមកដល់ទីរួមខេត្តកោះកុងហើយ អ្នកសម្រប់សម្រួលរបស់យើងនឹងជួយលោកអ្នកក្នុងរៀបចំមធ្យោយបាយធ្វើដំណើរឆ្ពោះទៅកាន់កន្លែងដែលត្រូវជូបគ្នា។

បញ្ជាក់៖ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ់ក្នុងការឆ្លងដែនចូលមកកាន់ប្រទេសកម្ពុជា លោកអ្នកអាចប្រើប្រាស់ E-Visa តាមអ៊ីនធើណេតជាមុនទើបជាការល្អ។

សម្រាប់ខេត្តសៀមរាប ស្ទឹងត្រែង ពោធិ៍សាត់ បាត់ដំបង រតនៈគិរី មណ្ឌលគិរី ៖ ក្នុងករណីនេះ យើងសូមណែនាំអោយលោកអ្នកចេញដំណើរមកកាន់ទីក្រុងភ្នំពេញអោយបានមួយថ្ងៃ មុនពេលដែលដំណើរកម្សាន្តរបស់យើងចាប់ផ្តើម បន្ទាប់មកលោកអ្នកអាចចេញដំណើរពីព្រឹកព្រលឹមពីទីក្រុងភ្នំពេញនៅថ្ងៃដែលយើងចាប់ផ្តើមដំណើរកម្សាន្តទើបជាការល្អ។ តាមពិតទៅមានរថយន្តក្រុងពេលយប់ដែលអាចអោយលោកអ្នកធ្វើដំណើរទាំងយប់ពីខេត្តនានា ដូចជាខេត្តសៀមរាប ឬបាត់ដំបង់ មកកាន់ទីក្រុងភ្នំពេលបាន ហើយបន្ទាប់មកទៀតលោកអ្នកអាចបន្តដំណើរចេញពីភ្នំពេញនាពេលព្រឹកមកកាន់ខេត្តកោះកុងបាន ប៉ុន្តែការធ្វើបែបនេះវានឹងធ្វើអោយលោកអ្នកនើយហត់ នឹងអស់កម្លាំងខ្លាំងមិនខាន។ ដូច្នេះហើយជម្រើសដែលល្អនោះគឺ លោកអ្នកគួរតែសម្រាកអោយបានស្រួលខ្លួននៅទីក្រុងភ្នំពេញ រួចទើបចេញដំណើរមកចូលរួមជាមួយនឹងដំណើរកម្សាន្តរបស់យើងទើបជាការល្អ។ បញ្ជាក់៖ តាមពិតទៅមានផ្លូវមួយដែលលោកអ្នកអាចធ្វើដំណើរតភ្ជាប់ពីខេត្តបាត់ដំបង ពោធិ៍សាត់ មកកាន់ខេត្តកោះកុងបាន ប៉ុន្តែផ្លូវមួយនេះពុំសូវមានអ្នកធ្វើដំណើរទេ ហើយនៅក្នុងរដូវវស្សា ផ្លូវមួយនោះពិតជាពិបាកក្នុងការធ្វើដំណើរណាស់។

ប្រសិនលោកអ្នកមានបញ្ហាឬមានចម្ងល់ណាមួយ សូមទំនាក់ទំនងពួកយើងតាមរយះដូចខាងក្រោម៖

អ៊ីម៉ែល wildkkproject@gmail.com

Whatapp +85589722339

ទូរសព្ទលេខ +85589722339,+8552333687

អរគុណ!!!