HOME- KHMER

ADVENTURE TOURS PROTECTING

KOH KONG'S NATURE

 

WildkkProject គឺជាសហគ្រាសង្គមមិនរកប្រាក់ចំណេញដែលផ្តល់ជួនលោកអ្នកនូវដំណើរកម្សាន្តបែបផ្សេងព្រេងទៅកាន់តំបន់ធនធានធម្មជាតិដ៏សែនស្រស់ស្អាតរបស់ប្រទេសកម្ពុជាស្ថិតនៅក្នុងខេត្តកោះកុងដែលធ្លាប់ទទួលបានការគម្រាមកំហែងពីគម្រោងអភិវឌ្ឍន៏មួយចំនួនកន្លងមក។

ដំណើរកម្សាន្តរបស់យើងផ្តោតសំខាន់ទៅលើតំបន់ដ៏ស្រស់ស្អាតពីរ និងពោរពេញទៅដោយជីវៈចម្រុះចំនួន២គឺ

១) ជ្រលងភ្នំអារ៉ែង គឺជាតំបន់ដ៍ល្អពិសិដ្ឋមួយដែលហ៊ុំពទ្ឋ័ដោយសម្រស់ជួរភ្នំនិង ព្រៃពណ៍បៃតងដ៍សែនក្រាស់នាតំបន់អភិរក្សឧទ្យានជាតិជួរភ្នំក្រវាញភាគកណ្តាលហើយក៍សម្បូរទឹកជ្រោះដ៏ស្រស់ស្អាត មានជីវះចម្រុះ និងស្ទឹងជាជម្រកដ៍ស្តុកស្តម្ភសម្រាប់សត្វព្រៃកម្រច្រើនប្រភេទផងដែរ ដូចជា៖ សត្វក្រពើភ្នំ ត្រីនាគ ដំរីព្រៃ ខ្លាឃ្មុំ។ល។ តំបន់នេះក៍ជាដើមកំណើនប្រជាជន ជនជាតិដើមភាគតិចជងរស់នៅសព្វថ្ងៃជាមួយវប្បធម៍ប្រពៃណីដ៏អស្ចា រ្យជាយូរលង់មកហើយ រូមមាន ព្រៃអារក្ស ព្រៃកប់សប់ និងកន្លែងសក្ការះបូជាផងដែរ។

1)អស់រយះពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជនជនជាតិដើមភាគតិច ជង ដែលរស់នៅក្នុងតំបន់អារ៉ែងទទួលបានជោគជ័យពីការបញ្ឈប់គម្រោងសាងសងទំបន់វារីអគ្គីសនីដ៏ធំមួយរបស់រដ្ឋាភិបាលដែលគ្រោងនឹងសាងសង់នៅក្នុងតំបន់ផងដែរ។ ភ្ញៀវទាំងឡាយដែលចូលរួមកម្សាន្តជាមួយពួកយើងនៅក្នុងតំបន់នេះអាចធ្វើសកម្មភាពទេសចរណ៏មួយចំនួនដែលមានដូចជា៖ ការទស្សនានិងងូតទឹកជ្រោះធម្មជាតិដ៍៏ត្រជាក់និងថ្លាដូចកញ្ចក់ ការជិះទូកកាយ៉ាកកម្សាន្តនិងគយគុនមើលសត្វស្លាបនិងសម្រស់ធម្មជាតិដ៍ស្រស់ត្រកាលនៅតាមដងស្ទឹងអារ៉ែង ការដើរកម្សាន្តនៅក្នុងព្រៃ ការទទួលទានអាហារក្នុងតំបន់និងបង្កើតភាពស្និតស្នាលជាមួយនឹងប្រជាសហគមន៏នៅក្នុងតំបន់ផងដែរ។ល។ ប៉ុន្តែអ្វីដែលយើងចង់ជម្រាបអោយភ្ញៀវដឹងជាមុននោះគឺ សកម្មភាពមួយចំនួនអាចនឹងមិនអាចធ្វើបាននៅក្នុងរដូវវស្សា អាស្រ័យទៅតាមកម្រិតនៃភ្លៀងធ្លាក់។ ប្រសិនលោកអ្នកមានគម្រោងក្នុងការចូលរួមដំណើរកម្សាន្តជាមួយនឹងពួកយើងនៅក្នុងរដូវវស្សា លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់ពួកយើងបានតាមរយះសារអេឡិចត្រូនិច ដើម្បីទទួលបានពត៍មានទាក់ទងនឹងសកម្មភាពនិងស្ថានភាពជាក់ស្តែងនៅក្នុងតំបន់។

២. ព្រៃកោងកាង និងដងព្រែកក្នុងខេត្តកោះកុង វាជាផ្លូវទឹកដ៏ស្រស់ស្អាតមួយដែលអាចនាំលោកអ្នកទៅកាន់សម្រស់ដ៏ស្រស់ត្រកាលនៃព្រៃកោងកាងធំជាងគេមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក។ នៅទីនោះយើងកំពុងតែធ្វើការយ៉ាងជិតស្និតជាមួយនឹងសហគមន៍នេសាទតូចៗមួយចំនួនក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងតំបន់ បន្ទាប់ពីប្រជាជននៅក្នុងតំបន់នោះទទួលបានជោគជ័យក្នុងការបញ្ឈប់នូវគម្រោងបូមខ្សាច់នាំយកទៅប្រទេសសីង្ហបុរី។

click here to check out our TOUR on offer

 

គោលបំណងដំណើរកម្សាន្តរបស់ពួកយើងមានដូចជា៖

  • បង្កើតប្រភពចំណូលបន្ថែមទៅដល់ប្រជាជននៅក្នុងតំបន់ និងលើកទឹកចិត្តពួកគាត់ក្នុងការការពារធនធានដ៏សម្បូរបែបដែលពួកគាត់មានស្រាប់។
  • ផ្សព្វផ្សាយពីសក្តានុពលដ៏ស្រស់ស្អាតរបស់ធនធានធម្មជាតិដែលងាយរងគ្រោះនៅក្នុងខេត្តកោះកុង ទៅកាន់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
  • លើកទឹកចិត្តប្រជានជនកម្ពុជា ជាពិសេសយុវជន និងប្រជាជននៅក្នុងតំបន់អោយពួកគាត់មានមោទនភាពចំពោះសម្បត្តិធម្មជាតិដែលប្រទេសរបស់យើងមាន និងជម្រុញលើងកទឹកចិត្តពួកគេអោយចូលរួមក្នុងការថែរក្សាវាសម្រាប់កូនចៅជំនាន់ក្រោយ។
  • បង្ហាញទៅកាន់រាជរដ្ឋាភិបាលអោយបានឃើញពីសក្តានុពលសេដ្ឋកិច្ចវិស័យអេកូទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ដែលពួកយើងនិងប្រជាសហគមន៏ខិតខំប្រឹងប្រែងក្នុងការការពារ និងលើកទឹកចិត្តរដ្ឋាភិបាលអភិវឌ្ឍន៏តំបន់នោះទៅជារម្មណីដ្ឋានធម្មជាតិជំនួស ការអភិឌ្ឍន៏គម្រោងទាំងឡាយណាដែលបំផ្លាញ់ដល់ធនធានធម្មជាតិនៅតំបន់។
  • ដើម្បស្វែងយល់បន្ថែមអំពីពួកយើង សូមចុចនៅទីនេះ
  • ឆែកមើលកញ្ចប់សេវាកម្មដែលយើងមាន សូមចុចនៅទីនេះ
  • ដើម្បីទទួលបានពត៌មានបន្ថែម សូមទាក់ទង់មកកាន់ពួកយើងដូចខាងក្រោម៖

សារអេឡិចត្រូនិចៈ wildkkproject@gmail.com

whatapp: +85589722339

ទូរសព្ទលេខ +855972333687,+85589722339

(ក្នុងករណីដែលលោកអ្នកពុំទទួលបានការឆ្លើយតប បន្ទាប់ពីលោកអ្នកបានធ្វើការទាក់ទង់មកកាន់ពួកយើង នោះមានន័យថាអ្នកសម្រប់សម្រួលរបស់ពួកយើងកំពុងតែនៅក្នុងតំបន់ដែលគ្មានសេវា។ ក្នុងករណីនេះ ពួកយើងនឹងព្យាយាមទាក់ទង់ទៅកាន់លោកអ្នកវិញអោយលឿនបំផុតបន្ទាប់ពីពួកយើងត្រឡប់ចេញមកវិញ)។

 

 

 

 

 

+++++

Email: wildkkproject@gmail.com / WhatsApp: +85589722339*

(if you fail to get an answer after a few hours, chances are that our main coordinators are in the jungles, out of signal. If that is the case, we will get back to you in once we are back to civilization ;).