ARENG 2 NIGHTS 3 DAYS-KHMER

ADVENTURE TOURS PROTECTING

KOH KONG'S NATURE

 

ស្ទឹងអារ៉ែង និងទឹកធ្លាក់ឆាយតាប៉ាង(២យប់ ៣ថ្ងៃ)

ជ្រលងភ្នំអារ៉ែងដ៏អស្ចារ្យនិងមានទេសភាពស្រស់ស្អាតនៃធម្មជាតិ ដែលស្ថិតនៅក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញ់ភាគកណ្តាលនាខេត្តកោះកុង តំបន់នេះមានចំនុចដែលជាទីគួរអោយចាប់អារម្មណ៍ធំៗចំនួនពីរគឺ ទី១ វាជាជម្រករបស់សត្វព្រៃកម្រជាច្រើនប្រភេទដែលមានដូចជា ក្រពើភ្នំ ត្រីនាគ ដំរីព្រៃ ប្រភេទខ្លាត្រី កងកេង ។ល។ ទី២គឺ តំបន់នេះជាតំបន់ដែលត្រូវបានសង្គ្រោះពីសំណាក់គម្រោងយក្សធំមួយដែលអាចនឹងធ្វើអោយមានផលប៉ះពាល់ខ្លាំងទៅដល់ធនធានធម្មជាតិ ហើយវាក៏ជាគម្រោងដែលមិនធ្វើអោយមានផលចំណេញអ្វីដល់សេដ្ឋកិច្ចជាតិទេ។

នៅក្នុងតំបន់នោះមានប្រជាជនជនជាតិដើមភាគតិចជងប្រហែល ២០០០នាក់កំពុងតែរស់នៅ ដែលមានផ្ទៃដីប្រហែលជា២០០០០ហិចតា។ ប្រសិនបើលោកអ្នកចូលរួមដំណើរកម្សាន្តនៅក្នុងតំបន់នេះ នោះលោកអ្នកអាចនឹងធ្វើសកម្មភាពមួយចំនួនដែលមានដូចជា ជិះទូកកាយ៉ាក់គយគុនទេសភាពនិងសត្វស្លាបជាច្រើនប្រភេទនៅតាមដងស្ទឹងអារ៉ែងជាពិសេសសត្វក្រពើភ្នំរស់នៅទីនោះផងដែរ (អត់ខាំមនុស្សរេ) ដើរព្រៃ និងរៀបចំបោះតង់សម្រាកនៅតាមមាត់ស្ទឹង បណ្តែតអារម្មណ៍ជាមួយនឹងសម្លេងរបស់ធម្មជាតិពិតៗ។ ចំពោះការចូលរួមជាមួយនឹងដំណើរកម្សាន្តមួយនេះមិនតម្រូវអោយអ្នកមានជំនាញ់ក្នុងការដើរព្រៃនោះទេ ប៉ុន្តែយើងតម្រូវអោយមានកាយសម្បទារសមរម្យ ទើបអាចចូលរួមបាន។ អ្វីដែលយើងសូមបញ្ជាក់បន្ថែមមួយទៀតនោះគឺទាក់ទងនឹងសកម្មភាពមួយចំនួននារដូវស្សា គឺយើងអាចនឹងត្រូវធ្វើការផ្លាស់ប្តូរតាមកាលទេសះដោយសារតែកម្រិតភ្លៀងធ្លាក់ខ្លាំងពេក ឬក៏ទឹកនៅក្នុងស្ទឹងហូរខ្លាំងពេក។

 

--------------------------------------------------------------------------------------------------------

ជាធម្មតាយើងដំណើរកម្សាន្តរបស់យើងចាប់ផ្តើមនៅថ្ងៃសៅរ៍ប៉ុន្តែបើសិនបើលោកអ្នកចង់ចូលរួមនៅក្នុងថ្ងៃផ្សេងក៏ពួកយើងអាចរៀបចំអោយបានដូចគ្នា។

---------------------------------------------------------------------------------------------------------

 

Rapids at Chhay Ta Hing

ថ្ងៃទី១៖ ដំណើរកម្សាន្តរបស់យើងចាប់ផ្តើមនៅត្រង់ចំណុចផ្លូវបែកថ្មបាំង(វាលពីរ)ដែលមានចំងាយប្រហែលជា ៣០គីឡូម៉ែត្រពីទីរួមខេត្តកោះកុង នៅវេលាម៉ោងប្រហែលជា១ ទៅ២រសៀល(ពេលវេលាអាចនឹងមានការប្រែលប្រួលខ្លះអាស្រ័យទៅនឹងក្រុមហ៊ុនឡានដឹកអ្នកដំណើរដែលលោកអ្នកជិះ)។ យើងនឹងចាប់ផ្តើមចេញដំណើរទៅកាន់អារ៉ែងដោយឆ្លងកាត់ទីរួមស្រុកថ្មបាំង បន្ទាប់មកយើងនឹងឈប់នៅត្រង់ចំនុចទឹកធ្លាក់ឆាយតាហ៊ីង ដែលជាផ្នែកនៃស្ទឹងអារ៉េង សម្រាប់ងូតទឹកលេងកម្សាន្តក្នុងអាងធម្មជាតិ។ បន្ទាប់មកយើងនិងបន្តដំណើរទៅជិះទូកកាយាក់លេងកម្សាន្តនៅអន្លង់គ្រើល នៃផ្ទៃខាងលើស្ទឹងអារ៉ែងនៅម៉ោងប្រហែលជា ៤រសៀល ហើយការជិះទូករបស់យើងមិនមែនគ្រាន់តែដើម្បីសម្រាក់លម្ហែកាយបណ្តែតអារម្មណ៍ជាមួយនឹងទេសភាពនៃដងស្ទឹង សត្វបក្សីជាច្រើនប្រភេទនោះទេ តែយើងក៏អាចរកមើលក្រពើភ្នំដែលរស់នៅក្នុងស្ទឹងនោះផងដែរ(បញ្ជាក់៖ក្រពើនៅក្នុងតំបន់នោះអត់ខាំមនុស្សទេ)។ បន្ទាប់ពីត្រលប់មកពីជិះទូកវិញ អាហារពេលល្ងាចរបស់យើងនឹងត្រូវរៀបចំរួចជាស្រេចដោយអ្នកភូមិ។ សម្រាប់ភ្ញៀវណាដែលមានចំណាប់អារម្មណ៍ចង់ជិះទូកលេងនៅពេលយប់ដើម្បីមើលសត្វព្រៃ គឺយើងអាចធ្វើបាន។ នៅពេលយប់ យើងនឹងរៀបចំតង់នៅលើដីខ្សាច់ដែលនៅជាប់មាត់ស្ទឹងនោះ នឹងជាមួយនឹងការដុតភ្នក់ភ្លើងកំដៅនៅជិតហ៊ុំព័ទ្ឋដោយធម្មជាតិនិងភាពស្ងប់សង្ងាត់នោះផងដែរ។ ក្នុងករណីដែលទឹកនៅក្នុងស្ទឹងឡើងខ្លាំងគឺយើងអាចប្រើប្រាស់អង្រឹងសម្រាប់សម្រាក់នៅពេលយប់ចំនួសតងបាន។

View of the valley from the Pepper-Frog mountain

ថ្ងៃទី២៖ ព្រឹកឡើងថ្ងៃបន្ទាប់ លោកអ្នកនិងទទួលបានភាពអូអរដោយសម្លេងបក្សីនិងធម្មជាតិនៅជំវិញនោះផងដែរ។ បន្ទាប់មកយើងនឹងត្រលប់ទៅកាន់ភូមិជំនាប់វិញ ដើម្បីទទួលទាន់អាហារពេលព្រឹកនៅតាមផ្ទះរបស់ប្រជាសហគមន៍ជនជាតិដើមភាគតិចជងនៅតំបន់។ ដូចដែលបានធ្វើការរៀបរាប់ខ្លះនៅខាងលើ ប្រជាជននៅក្នុងតំបន់នោះបានខិតខំប្រឹងប្រែងតស៊ូដើម្បីថែរក្សាការពាទឹកដីដូនតារបស់ពួកគេដែលតធ្លាប់រងការគម្រាមកំហែង និងជម្លៀសពួកគេចេញពីដីកំណើត។ បច្ចុប្យន្នពួកគេពិតជារីករាយ និងទទួលស្វាគមន៍យ៉ាងពេញទំហ៊ឹងចំពោះលោកអ្នកដែលទៅកម្សាន្តនៅទឹកដីរបស់ពួកគេ។ បន្ទាប់មកជាពេលដែលយើងត្រូវចាប់ផ្តើមជិះម៉ូតូកាត់តាមភូមិរហូតទៅដល់ភូមិចុងក្រោយគេបង្អស់ដែលមានឈ្មោះថាភូមិចំណារ។ នោះយើងនិងបន្តដំណើរដោយថ្មើរជើងតាមផ្លូវព្រៃដើមប្បីទស្សនាទឹកធ្លាក់ដែលស្រស់ស្អាតនិងខ្ពស់ជាងគេបង្អស់នាជ្រលងភ្នំអារ៉ែងដោយមានកម្ពស់ប្រមាណ៨០ម (ទឹកជ្រោះឆាយតាប៉ាង)។ ពេលទៅដល់ទីនោះលោកអ្នកនិងបាត់ភាពនើយហត់មិនខានដោយការហែទឹកដ៏ថ្លាត្រជាក់និងសម្រស់ទឹកជ្រោះហ៊ុំពទ្ឋ័ដោយព្រៃបៃតងដ៏សែនទីនោះផងដែរ។ នៅពេលយយប់យយើងនិងអ្វីផ្លូវដែគេងបោះតង់ឬចងអង្រឹងនៅតាមដងស្ទឹង ដោយភាពស្ងប់ស្ងាត់។ ហើយអ្វីដែលសំខាន់មួយទៀតនោះគឺ សូមកុំភ្លេចយកកាមេរ៉ា ឬក៏ទូរស័ព្ទតាមខ្លួនទុកសម្រាប់ផ្តិតយករួមភាពដ៏ស្រស់ស្អាតនៅតាមដងផ្លូវដែលសុទ្ធសឹងតែជាជួរភ្នំពណ៌ខៀវស្រងាត់គ្រប់ដណ្តប់នៅលើជួរភ្នំដែលហ៊ុំព័ទ្ធជ្រលងអារ៉ែងទាំងមូល។

ថ្ងៃទី៣ ក្រោយអាហារពេលព្រឹក យើងនិងធ្វើដំណើរថ្មើរជើងត្រលប់មកភូមិចំណាវិញ នោះម៉ូតូសហគមន៏របស់យើងនឹងចាំទទួលយអ្នកត្រលប់ទៅថ្នល់ជាត៤៨វិញសម្រាប់លោកអ្នកធ្វើដំណើរទៅកាន់រយ្តក្រុង ទៅភ្នំពេញ កំពង់សោម ឬត្រាតប្រទេសថៃ។

---------------------------------------------------------------------------------------------------------

តម្លៃត្រឹមតែ១៤០ ដុល្លាប៉ុណ្ណោះក្នុងម្នាក់ បូកទាំងការធ្វើដំណើរពីវាលពីទៅមកអារ៉ែង អាហារ មគ្គុទ្ទេស

និងសេវាផ្សេងៗ។

អរគុណ!!!!

 

--------------------------------------------------------------------------------------------------------

To book your trip or make any inquires, send us an email to

wildkkproject@gmail.com / Whatsapp: +85589722339*

-----------------------------------------------------------------------------------------------------------

Check out all of our tours on offer by clicking here

-----------------------------------------------------------------------------------------------------------

Email: wildkkproject@gmail.com / Whatsapp: +85589722339*

(if you fail to get an answer after a few hours, chances are that our main coordinators are in the jungles, out of signal. If that is the case, we will get back to you in once we are back to civilization ;).