ABOUT US-KHMER

ABOUT US


Wildkk project គឺជាសហគ្រាសសង្គមមិនរកប្រាក់ចំណេញដែលបានបង្កើតឡើងដោយក្រុមអ្នកស្រលាញ់បរិស្ថានកម្ពុជាដែលបានខិតខំប្រឹងប្រែងតស៊ូមតិអហិង្សា ក្នុងការបញ្ឈប់នូវគម្រោងទាំងឡាយណាដែលធ្វើអោយមានការបំផ្លិចបំផ្លាញ់ដល់ធនធានធម្មជាតិដ៏មានតម្លៃខេត្តកោះកុង។ គោលបំណងរបស់យើងគឺដើម្បីបង្ហាញអោយមនុស្សជាតិទូទៅដឹងពីភាពស្រស់ស្អាតនៃធនធម្មជាតិដ៏មហាសាលរបស់ប្រទេសកម្ពុជាយើង ដែលអាចនឹងត្រូវបំផ្លាញ់ដោយគម្រោងអភិវឌ្ឍន៍មួយចំនួនដែលមិនបានគិតគូរពីការការពារធនធានធម្មជាតិ ហើយក៏ដើម្បីបង្ហាញទៅកាន់ភាគីពាក់ព័ន្ធផ្សេងៗដូចជា រាជរដ្ឋាភិបាលសាធារណជននិងអោយយល់ដឹងពីអត្ថប្រយោជន៍ដែលទទួលបានពីការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលមានការប៉ះពាល់តិចទៅដល់ធនធានធម្មជាតិ ជាជាងអភិវឌ្ឍន៍តំបន់ទាំងនោះទៅជាតំបន់រុករករ៉ែ ទំនប់វារីអគ្គីសនី ដីសម្បទានសេដ្ឋកិច្ច ឬក៏អភិវឌ្ឍន៍ទៅជារម្មណីយដ្ឋានសម្រាប់តែអ្នកមានកំពូលៗ។ គម្រោងរបស់យើងបានចាប់ផ្តើមនាំយកភ្ញៀវចូលទៅទស្សនាតំបន់អារ៉ែងចាប់តាំងពី២០១៣មកម៉្លេះ ជាកឡុងពេលដែលតំបន់អារ៉ែងស្ថិតនៅក្នុងស្ថានភាពហានិភ័យខ្ពស់ ដែលគ្រោងនឹងត្រូវបានបំផ្លាញ់ដោយសារតែគម្រោងសាងសងទំនប់វ៉ារីអគ្គីសនីមួយដែលគ្មានប្រយោជន៍ និងគ្មានផ្តល់ចំណេញផ្នែកសេដ្ឋកិច្ច។ ការដែលមានភ្ញៀវចូលទៅទស្សនានៅក្នុងតំបន់នោះ គឺជាកត្តាមួយដែលរួមចំណែក្នុងការធ្វើអោយទទួលបានជោគជ័យក្នុងការទប់ស្កាត់ការសាងសង់ទំនប់វ៉ារីអគ្គីសនីនោះ។ មិនតែប៉ុណ្ណោះតំបន់ឆ្នេរនិងព្រៃកោងកាងដ៏ស្រស់ស្អាតនាខេត្តកោះកុង ក៏ស្ថិតនៅក្រោមការគម្រាមកំហែងពីសំណាក់ការធ្វើឧស្សាហ៍កម្មខ្សាច់ដែលបានដឹកចេញទៅប្រទេសសឹង្ហបុរីតាមរយះកប៉ាល់ និងសាឡង ដែលបានធ្វើអោយមានផលប៉ះពាល់ខ្លាំងដល់ប្រជានេសាទដែលរស់នៅក្នុងតំបន់ និងបរិស្ថានផងដែរ។ តែទោះជាយ៉ាងណាមិញ គម្រោងនោះត្រូវបានផ្អាកដោយរដ្ធាភិបាល ក្រោយពីការតស៊ូមតិអហិង្សានិងការរកឃើញពីភាពមិនប្រក្រតីការនាំចេញខ្សាច់ទៅប្រទេសសិង្ហបិរីរបស់ក្រុមសកម្មជនបរិស្ថានយើង។



WildKK Project ត្រូវបានបង្កើតឡើងក្នុងគោលបំណង៖

•បង្កើនការយល់ដឹងទៅកាន់ ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាអោយបានដឹងពីតំបន់សក្តានុពលទេសចរណ៏ធម្មជាតិដ៏ស្រស់ស្អាតនៃជួរភ្នំក្រវាញ និងព្រៃកោងកាងតាមបណ្តោយឆ្នេរនាខេត្តកោះកុង ដែលងាយរងគ្រោះបំផុត។

•ផ្តល់អោយនូវជំនាញ បទពីសោធន៍ និងចំណូលបន្ថែមទៅដល់ប្រជាសហគន៏ក្នុងតំបន់ ដើម្បីបង្កើនកម្រិតជីវៈភាពរបស់ពួកគាត់មានភាពប្រសើរឡើង។

•ធ្វើអោយប្រជាជននៅក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិដែលបានមកទស្សនានៅក្នុងតំបន់នោះមានមោទនភាពចំពោះកន្លែងដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា និងមានទំនោរចូលរួមក្នុងការការពារធនធានធម្មជាតិ។

•ផ្តល់ចំណូលបន្ថែមទៅអោយសកម្មជនបរិស្ថាននៅក្នុងតំបន់ ដែលពួកគាត់បានចូលរួមចំណែក្នុងការថែរក្សាការពារតំបន់ដែលធ្លាប់បានគម្រាមកំហែងនោះផងដែរ។

•ជម្រុញអោយរដ្ធាភិបាលអភិវឌ្ឍន៏តំបន់ទាំងនោះទៅជាតំបន់ទេសចរណ៏ធម្មជាតិនិងអភិរក្សបតំបន់នោះសម្រាប់កូនចៅជំនាន់ក្រោយ។



ារអេឡិចត្រូនិចៈ wildkkproject.com/ whatapp: +85589722339

(ក្នុងករណីដែលលោកអ្នកពុំទទួលបានការឆ្លើយតប បន្ទាប់ពីលោកអ្នកបានធ្វើការទាក់ទង់មកកាន់ពួកយើង នោះមានន័យថាអ្នកសម្រប់សម្រួលរបស់ពួកយើងកំពុងតែនៅក្នុងតំបន់ដែលគ្មានសេវា។ ក្នុងករណីនេះ ពួកយើងនឹងព្យាយាមទាក់ទង់ទៅកាន់លោកអ្នកវិញអោយលឿនបំផុតបន្ទាប់ពីពួកយើងត្រឡប់មកវិញ)។

CHECK OUT OUR TOURS ON OFFER

+++++

Email: wildkkproject@gmail.com / WhatsApp: +85589722339*

(if you fail to get an answer after a few hours, chances are that our main coordinators are all in the jungles, out of signal.  If that is the case, contact us via email and we will get back to you in due course).